ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

អតីតខ្សែការពារក្លិប Roma កីឡាករ De Rossi សម្រេចចិត្តចូលរួមជាមួយ ក្លិបអាហ្សង់ទីន Boca Juniors
ថ្ងៃ អង្គារ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩

កីឡាករ Daniele De Rossi បានសម្រេចបន្តអាជីព ជាមួយក្លិបអាហ្សង់ទីន Boca Juniors។ ខ្សែការពារវ័យ៣៦ឆ្នាំ បានចំណាយពេលសឹងពេញមួយអាជីពជាមួយ Roma តាំងពីលេងជាថ្នាលយុវជនមកម្ល៉េះ ហើយបានចាកចេញពីទឹកដីអ៊ីតាលី កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន ដើម្បីស្វែងរកបទពិសោធន៍ថ្មី។

គួរបញ្ជាក់ថា កីឡាករសញ្ជាតិអ៊ីតាលី បានធ្វើដំណើរមកដល់ទីក្រុង Buenos Aires និងបង្ហាញខ្លួនចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ ដោយចុះកុងត្រាលេងជាមួយ Boca រយៈពេល១២ខែ ។ Rossi នៅជាមួយ Roma ជិត២០ឆ្នាំបានជួយក្លិបឈ្នះ Copa Italia ២ដង, Super Copa  Italia  ១ដង និង World Cup ជាមួយអ៊ីតាលី១ដង៕ធ.ដ


អត្ថបទទាក់ទង