ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

អគ្គលេខាធិការសហព័ន្ធបាល់បោះ ជឿជាក់ថា ការបង្កើតលីគបាល់បោះនាពេលនេះ គឺជាឪកាសសម្រាប់បង្កើនសមត្ថភាព និងស្វែងរកធនធានល្អ
ថ្ងៃ ច័ន្ទ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩

អគ្គលេខាធិការសហព័ន្ធបាល់បោះ លោក កៅ កាន់ណាលី ជឿជាក់ថា ការបង្កើតលីគបាល់បោះនាពេលនេះ គឺជាឪកាសសម្រាប់បង្កើនសមត្ថភាព និងស្វែងរកធនធានល្អ១ក្រុម ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ ។
គួរបញ្ជាក់ថា ការប្រកួតលីគបាល់បោះកម្ពុជា ឆ្នាំ២០១៩ ត្រឹមសប្ដាហ៍ទី៦ ដែលជាបើកការប្រកួតជុំទី២ ចុងសប្តាហ៍នេះ គឺក្រុម Extra Joss កំពុងឈរកំពូលតារាងមាន១០ពិន្ទុ តាមពីក្រោយដោយក្រុម Krom Soben មាន៩ពិន្ទុ និងក្រុម Master Steak មាន៨ពិន្ទុ។ ហើយលីគបាល់បោះឆ្នាំនេះ មាន៦ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុ២ជុំ ហើយ៤ក្រុមដែលមានពិន្ទុខ្ពស់ៗជាងគេ នឹងត្រូវបន្តប្រកួតខ្វែង ដើម្បីសម្រិតសម្រាំងរកក្រុមជើងឯក ខណៈការប្រកួតគ្រោងនឹងបញ្ចប់នាខែកញ្ញាខាងមុខ  ។
លោក កៅ កាន់ណាលី បន្ថែមថា សហព័ន្ធបាននឹងកំពុងខិតខំបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានកីឡាបាល់បោះវ័យក្មេង តាមរយៈការប្រកួតលីគបាល់បោះ ឆ្នាំ២០១៩ ជាមួយនឹងការប្រកួតប្រជែងដ៏គួរឲ្យទាក់ទាញទៀតផង ។ ដូច្នេះលោក សង្ឃឹមថា ការប្រកួតលីគនេះដែរ គឺជាឱកាសដ៏ល្អ សម្រាប់វាស់ស្ទង់សមត្ថភាព និងចម្រាញ់រកធនធានកីឡាករល្អៗ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នាចុងឆ្នាំនេះ ពិសេស ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា  ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Yuetai Group បានផ្តល់ថវិកា ១០០០ដុល្លា ដល់ក្រុម Krom Soben ជាការលើកទឹកចិត្ត ។ ហើយការប្រកួតលីគបាល់បោះកម្ពុជា ឆ្នាំ២០១៩ ជុំទី២ ក៏មានវត្តមាន លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាចូលរួមជាអធិបតីផងដែរ ៕

 

 

 

 

 


អត្ថបទទាក់ទង