ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ក្រុមវិសាខា បំបាក់ អគ្គិសនីកម្ពុជា ៧-០ សប្តាហ៍ទី១៧ ខណៈក្រុមគីរីវង់ ២-០ អាស៊ីអឺរ៉ុប ជើងទី២ ក្របខ័ណ្ឌលីគកំពូល ២០១៩
ថ្ងៃ ច័ន្ទ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩

ក្រុមភ្ញៀវ វិសខា បានបំបាក់ក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា មិនឲ្យតដៃរួច ដោយលទ្ធផល ៧-០ នៅក្នុងការប្រកួតសប្តាហ៍ទី១៧ ជើងទី២ ក្របខ័ណ្ឌលីគ រដូវកាល ២០១៩ កាលពីចុងសប្តាហ៍នេះ ខណៈ៦ ក្រុមខ្លាំងៗផ្សេងទៀត ក៏បានស្វែងរកបាន៣ពិន្ទុដូចៗគ្នាពីលើគូប្រកួតរៀងៗខ្លួន មិនមានលទ្ធផលណាមួយស្មើគ្នាឡើយ។ ៧គ្រាប់ របស់វិសាខាធ្វើសម្រេចដោយកីឡាករ កែវ សុខផេង, AJAYI ៣គ្រាប់, DA CRUZ  ២គ្រាប់ និង កីឡាករ ស៊ិន កក្កដា ដូច្នេះក្រុមវិសខាធ្វើសម្រេចបាន៣ពិន្ទុបន្ថែមសម្រាប់សប្តាហ៍ទី១៧ នៅជើងទី២នេះ។

ដោយឡែកលទ្ធផល៦ប្រកួតផ្សេងទៀត រួមមាន៖ អង្គរថាយហ្គឺរ យកឈ្នះយុវជនបាទី ៨-៣, ការពារជាតិ យកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២, គីរីវង់សុខសែនជ័យយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២-០, បឹងកេតយកឈ្នះខេត្តកំពង់ចាម ២-០, ណាហ្គវើលដ៍ ឈ្នះសូលទីឡូអង្គរ ៣-០ ខណៈភ្នំពេញក្រោនប្រកួតចាញ់ ព្រះ ខ័នរាជស្វាយរៀង ដោយលទ្ធផល ២-៥។

សូមបញ្ជាក់ថា សម្រាប់តារាងពិន្ទុនាសប្តាហ៍ទី១៧នេះ ក្រុមលើកំពូលតារាងនៅតែបន្តក្តោបក្តាប់ដោយ ក្រុមព្រះខ័នរាជស្វាយរៀង ដោយ១៧ប្រកួតកន្លងទៅនេះមិនទាន់មានក្រុមណាមួយបំណែកកំណត់ត្រាមិន ស្គាល់របស់ព្រះខ័នរាជស្វាយរៀងនៅឡើយ ដោយពេលនេះ ព្រះខ័នរាជស្វាយរៀងមាន៤៥ពិន្ទុ តាមពីក្រោយ ដោយណាហ្គាវើលដ៍ មាន៤០ពិន្ទុ និងក្រុមអង្គរថាយហ្គឺរឈរនៅលេខ៣ មាន៣៧ពិន្ទុ៕ធ.ដ


អត្ថបទទាក់ទង