ព័ត៌មានទាន់ហេតុការណ៍
 1. កម្ពុជានឹងជួបសីតុណ្ហភាពចុះត្រជាក់បន្តិច ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០វិច្ឆិកា  2. សាលារៀនជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលីនៅតែបន្តការគំរាមកំហែងខ្លាំង  3. អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ  4. ក្រសួងបរិស្ថាន រៀបចំ«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០»  5. យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី១វិច្ឆិកា ផ្លូវសំខាន់ៗចំនួន១៣ខ្សែ ក្នុងរាជធានីភ្នំពេញ នឹងបិទមិនអោយម៉ូតូ រឺម៉ក រថយន្ត ធ្វើចរាចរណ៍ ឆ្លង កាត់ឡើង នៅថ្ងៃទី១០ ១១ និង១២វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្កលក្ខណ:ងាយស្រួលដល់ ប្រជាពលរដ្ឋក្នុង ការដើរ ចូលមកទស្សនាកម្មវិធីកំសាន្តនានា ក៏ដូចជា ពិធីប្រណាំង ទូក ផងដែរ

ឯកឧត្តម ស៊ុន ចាន់ថុល នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២
ថ្ងៃ ច័ន្ទ ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹង អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិ លេខ២ (ពីតាខ្មៅដល់អូរចំបក់) និងផ្លូវជាតិលេខ២២ (ពីអូរចំបក់ដល់អង្គតាសោម) រវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន HANSHIN  Engineering  &  Construction Co.Ltd ដែលជាគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េ។

ពិធីចុះហត្ថលេខានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០  នាទីរសៀល នៅសាលប្រជុំជាន់ទី៥ នៃទីស្តីការក្រសួង។

សូមរំលឹកថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងក្នុងពេលឯកឧត្តមដឹកនាំក្រុមការងារជំនាញត្រួតពិនិត្យការជួសជុលផ្លូវជាតិលេខ៣ពីក្រុងកំពតទៅវាលរេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ថា «យើងឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើរឹងមាំ»៕ធ.ដ


អត្ថបទទាក់ទង